ចាបកន្លង់ខ្នងក្រហម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៨.៥-៩ ស.ម ៖ ឈ្មោល៖ ខ្នងមានពណ៌ក្រហម ចាប់ពីគល់ចំពុះរហូតដល់គល់កន្ទុយ ចំហៀងក្បាល និងចំហៀងទ្រូងពណ៌ខ្មៅ ស្លាបមានពណ៌ខៀវចាស់។ ញី៖ ផ្នែកខ្នងពណ៌ត្នោតខ្ចី ដោយចុងខ្នង និងលើគល់កន្ទុយពណ៌ក្រហម។ មិនទាន់ពេញវ័យ៖ គល់ចំពុះពណ៌ក្រហម ចុងខ្នង និងលើគល់កន្ទុយពណ៌លឿង។ ទីជំរក៖ព្រៃរបោះ ជាយព្រៃស្រោង តំបន់កសិកម្ម និងវាលលំហ ថែមទាំងតាមសួនច្បារ កណ្តាលទីប្រជុំជន ទីក្រុង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែសីហា ពងចំនួនពី ២-៣។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖