Posted on Leave a comment

តើពាក្យ «ចាបព្រៃវែង» មានន័យដូចម្ដេច ?


ចាបព្រៃវែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៥ សម ៖ ឈ្មោលរដូវបន្តពូជ៖ មុខ និងបំពង់កពណ៌ខ្មៅ ផ្នែកពោះពណ៌លឿង វ័ណ្ឌទ្រូងត្នោត និងមានឆ្នូតសនៅដើមស្លាប។ ឈ្មោលរដូវមិនបន្តពូជ៖ មានបំពង់ក និងផ្នែកពោះពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៌ត្នោត មានឆ្នូតស្លាបស។ ញី៖ ស្រដៀងឈ្មោលនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៌លឿងខ្ចី និងផ្នែកខ្នងពណ៌ត្នោតខ្ចី។ ទីជំរក៖ វាលស្មៅ គុម្ពោតព្រៃ តំបន់វាលលំហ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក។ របាយ៖ ជាប្រភេទហើរឆ្លងកាត់ មានគ្រប់កន្លែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply