ចាមរី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចមរី; បារ. អ. Yak ឬ Yack សត្វចតុប្បាទមួយប្រភេទ មានរោមវែងៗសម្បុរសស្រោបខ្លួន មានសំណុំកន្ទុយសត្រសោលភ្លឺថ្លា មានរូបសណ្ឋានស្រដៀងនឹងក្របី ប៉ុន្តែមាឌតូចជាងក្របី មានកំណើតរស់នៅក្នុងប្រទេសត្រជាក់ ដូចប្រទេសទីបេត៍ជាដើម គេច្រើនយកសំណុំសក់កន្ទុយសត្វនេះធ្វើជា ស៊ែ ហៅថា វាលវីជនី តាមរជ្ជប្រពៃណីតាំងពីបុរាណកាលរៀងមក វាលវីជនី នេះរាប់បញ្ចូលក្នុង រាជកកុធភណ្ឌ ទាំង ៥ ឈ្មោះ ចាមរី ជាសត្វប្រយ័ត្នជានិច្ចមិនឲ្យសក់កន្ទុយវា ប្រឡាក់ប្រឡូស ។ ឈ្មោះឈើធំមួយប្រភេទ មានផ្កាត្រសោលស្រដៀងនឹងសក់កន្ទុយសត្វចាមរី ។ អ្នកខ្លះហៅ អម្ពិលបារាំង (ហៅដោយច្រឡំ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖