ចាំបាច់
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំខាន់, ដែលត្រូវការ, ដែលត្រូវតែ, ដែលត្រូវតែមានខានពុំបាន ។
ឧទាហរណ៍៖ ការចាំបាច់, របស់ចាំបាច់; អង្ករជាវត្ថុចាំបាច់ របស់អ្នកបរិភោគបាយ; ប្រាក់ជាទ្រព្យចាំបាច់ក្នុងការចាយប្រើគ្រប់សព្វ ។ល។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យមានន័យថា ត្រូវតែ, ពុំគួរខាន ។
ឧទាហរណ៍៖ ចុះចាំបាច់ឲ្យគេមកធ្វើអ្វី? ចាំបាច់ឲ្យខ្ញុំទៅដែរធ្វើអ្វី? មិនចាំបាច់ជម្រាបម៉ែ ឲ្យជ្រាបរឿងនេះទេ (ប្រើជា បាច់, មិនបាច់ ខ្លះក៏បាន តាមគួរដល់ការប្រើ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖