ចុកពោះរមួលខ្លួន ។ ល។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរមួលសរសៃកំភួនជើង ( ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន ) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង ។ ព. ប្រ. កិ. ទញ់ទ័លឆ្លើយដោយដោះស្រាយអាថ៌ប្រស្នាមិនរួច ក៏ខំប្រឹងត្រដរឆ្លើយពានត្រោកពានត្រាំងដោយអាការរមួលខ្លួនក្អេលក្អូលៗ ឬអែនអនៗ
ឧទាហរណ៍៖ ត្រូវគេសួរប្រស្នាតែមួយមក ក៏ស្រាប់តែរមួលក្រពើបែកញើសជោកខ្លួន ។ ( ព. ទ. បុ. ) : ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផង ឯងរមួលក្រពើ, បើមានគេធំលើ ឯងក្អេលក្អូល មានអត្ថន័យថា ទៀនតើនឹងភ្លឺប៉ុន្មាន ?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម ( ពន្ធិត្វា ត្រូវចង គឺត្រូវខ្សឹបៗ ), ដឹងឈ្នះដឹងចាញ់ដោយសារការប្រឡង, កាលបើមានគេចេះច្រើននៅជិត អ្នកចេះតិចតែងតែរមួលខ្លួន, កាលបើមានអ្នកធំនៅជិត អ្នកតូចតែងតែក្អេលក្អូលៗច្រិមច្រុមៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖