ចេក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំមានស្លឹកប្រើការ មានផ្លែជាអាហារ; ចេកមានច្រើនយ៉ាង។
ឧទាហរណ៍៖ ចេកណាំវ៉ា ចេកអំបូង ចេកនួន ចេកពងមាន់ ចេកស្នាប់មុខ ចេកជ្វា ជាដើម ។
ចេកដែលជាដាំណាំជាពូជបង្កាត់ច្រើនតំណណាស់ ហើយយើងពុំអាចឲ្យឈ្មោះវិជ្ជាសាស្រ្តបានឡើយ ។ ពូជដើមដុះក្នុងព្រៃ មានផ្លែក្នុងគ្រាប់ជាច្រើន បរិភោគមិនបានទេ មានដុះនៅក្នុងប្រទេសឥណ្ឌាខាងកើត លើកោះស៊ូម៉ាត្រា លើកោះយ៉ាវ៉ា ។ នៅប្រទេសខ្មែរ មានចេកពូជបង្កាត់ច្រើនមុខណាស់ ចេកណាំវ៉ា ចេកពងមាន់ ចេកស្នាប់មុខ ចេកជ្វា ។ល។ ចេកជ្វា មានគ្រាប់តែអាចបរិភោគបាន គ្រាប់ពូជដើមមានភាពរឹងណាស់ ។ ស្លឹកចេក គេប្រើសំរាប់ខ្ចប់ឥវ៉ាន់ ខ្ចប់បាយ នំផ្សេងៗ ។ល។ ទងស្លឹក អាចធ្វើខ្សែចងរបស់បាន ។ ដើមចេក និងគល់ គេច្រើនប្រើជាចំណីជ្រូក តែមនុស្សក៏័អាចបរិភោគបានដែរ ។ ផ្កា (ត្រយ៉ូងចេក) ប្រើធ្វើបន្លែឬ អន្លក់ ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖