ចេកផ្លិត, ចេកកាល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិយ៉ាងធំមួយ កម្ពស់ ២ -៣ ម នាំពីប្រទេស Madagascar (ទ្វីបអាហ្រ្វិក) មកដាំក្នុងស្រុកក្ដៅ ជារុក្ខជាតិលំអ ។ ស្លឹកដូចស្លឹកចេកធម្មតា តែសណ្ឋានទូទៅស្រដៀងផ្លិត នៅគល់ទងស្លឹក មានទឹកអាចអ្នកដំណើរផឹកបានមួយចំអែត ។ នៅស្រុកខ្មែរ គេដាំចេកផ្លឹតមួយៗក្នុងសូនសាធារណៈ ឬតាមវិថីនានា នៃទីក្រុងភ្នំពេញ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖