ចែង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្លែង សំដែង ប្រាប់ ឲ្យដឹងឲ្យដំណឹងច្បាស់។
ឧទាហរណ៍៖ ចែងសេចក្ដី ចែងច្បាប់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកតូចឈ្លមស្រួចៗ ស្រដៀងនឹងស្លឹករៃទឹក។
ឧទាហរណ៍៖ ដើមចែង ។
ចែងជាចុល្លព្រឹក្សតូចកំពស់ ២-៤ ម ដុះលើដីវាលនៃប្រទេសកម្ពុជា និងថៃ ។ គេប្រើស្លឹកចែងសំរាប់ធ្វើកៅយក់ ។
ជ្រុង ឬញោចខាងឆ្វេងនិងខាងស្ដាំ នៃដំបូលផ្ទះ។
ឧទាហរណ៍៖ ចែងផ្ទះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖