ចៅពញា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាង ពញា គឺខ្ពស់ជាងថ្នាក់ ឧកញ៉ា ក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឲ្យឡើងដល់ទី សម្ដេច ក៏មាន, ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងលោកអ្នកឧកញ៉ា កែ ឲ្យឡើងជា សម្ដេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី ២០, ចុល្លសតវត្សរ៍ទី ៨, គ្រិស្ដសតវត្សរ៍ទី ១១) ។ ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដា (ពុទ្ធសតវត្សរ៍ទី ២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំង ឧកញ៉ាភក្ដីសង្គ្រាម ហុក ឲ្យឡើងជា ចៅពញាភក្ដីសង្គ្រាម ជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម (ហុក) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ ។ ល ។ (ម. ព. ពញា ទៀតផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖