ចំហាយទឹក
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទឹកនៅក្នុងបរិយាកាសក្នុងសណ្ឋានជាឧស្ម័ន និងជាប្រភេទ ឧស្ម័នផ្ទះកញ្ចក់ មួយសំបូរជាងគេ ហើយដែលជាផ្នែកសំខាន់មួយនៃផលផ្ទះកញ្ចក់ធម្មជាតិ។ ទោះបីជាមនុស្សមិនមែនជាអ្នកបង្កើតកំហាប់ចំហាយ ទឹកតាមរយៈការ បញ្ចេញផ្ទាល់ក៏ដោយ ក៏ប៉ុន្តែចំយាយទឹក រួមចំណែកក្នុងការបង្កើនផល ផ្ទះកញ្ចក់ ដោយសារឥទ្ធិពលកម្តៅឧស្ម័នផ្ទះកញ្ចក់នាំឱ្យផលតបចំហាយ ទឹកវិជ្ជមាន។ បន្ថែមពីលើតួនាទីជាឧស្ម័នផ្ទះកញ្ចក់ធម្មជាតិ ចំហាយទឹក ក៏មានឥទ្ធិពលមកលើសីតុណ្ហភាពផែនដីផងដែរ ពីព្រោះទឹកច្រើនលើស លប់ក្នុងបរិយាកាសបង្កទៅជាពពក បង្កើតបានជាទឹកកក តំណក់ទឹក និងទឹកភ្លៀង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖