ច្បាប់អន្តរជាតិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ប្រព័ន្ធនៃវិធានស្តីពីសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងនោះ។ ច្បាប់អន្តរជាតិផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនាន និងផ្អែកទាំងស្រុងទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ។ ម្យ៉ាងទៀត ច្បាប់អន្តរជាតិគឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់គ្រងលើសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនាន និងមនុស្សទូទៅនៅក្នុងទំនាក់ទំនងរបស់ពួកគេនៅលើពិភពលោក។ ច្បាប់អន្តរជាតិផ្តល់នូវមគ្គុទេ្ទសន៍សម្រាប់សកម្មភាពរបស់រដ្ឋាជាសមាជិក និងផ្តល់នូវវិធីសាស្រ្តសម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី និងដោយយោងតាមបទដ្ឋានដែលបានយល់ស្របទាំងអស់គ្នាជាជាងប្រើកម្លាំងបាយ។ ជាទូទៅច្បាប់អន្តរជាតិមានគោលដៅគ្រប់គ្រងរាល់សកម្មភាពក្នុងទំនាក់ទំនងអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ប៉ុន្តែបច្ចុប្បន្នច្បាប់អន្តរជាតិក៏យកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើបុគ្គលនានាផងដែរ ជាពិសេសការប្រព្រឹត្តរបស់រដ្ឋទៅលើបុគ្គល ឬសកម្មភាពបុគ្គលទៅលើរដ្ឋ។ ដូច្នេះហើយទាំងបុគ្គល ក៏ដូចជាប្រទេសនានាមានកាតព្វកិច្ច និងសិទ្ធិនៅក្រោមច្បាប់អន្តរជាតិនានា។
ឧទាហរណ៍៖ ឧ. ចំពោះប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ គេមានច្បាប់អន្តរជាតិដែលប្រទេសជាសមាជិកត្រូវតែគោរព និងអនុវត្តទៅតាមគោលការណ៍នៃច្បាប់ដែលបានអនុម័ត។ ជាក់ស្តែងនៅថ្ងៃទី០២ សីហា ១៩៩០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ១៩៩១ ប្រទេសអុីរ៉ាក់ដោយជោគជ័យ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖