ឆ្កែស្រែង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សំបកក្រាស់សាច់ធូរជ្រោក ច្រើនប្រើជាថ្នាំបង្ហុយដំបៅ ដែលកើតដោយរបួស ឬរូស កោសលាយនឹងថ្នាំឯទៀត ជក់កែរោគឫសដូងខ្យល់ ។
ដើមឈើ ៨-១៥ ម ដុះក្នុងព្រៃល្បោះ ឬព្រៃក្រាស់មធ្យមនៃឥណ្ឌូចិន និងឧបទ្វីបជ្វា។ ផ្កាមានក្លិនក្រអូប ពេលខ្លះគេយកធ្វើខ្សែ ក ពាក់លេង។ ឈើមិនសូវជាប់ទេ គេអាចសង់រោងបណ្តោះអាសន្នបាន។ ឈើកាតើកង់សម្រាប់ស្ងោរផឹកឱ្យបាត់គ្រុន។ សំបកគេយកលាយនឹងថ្នាំឯទៀត ជក់កែរោគឫសដូងខ្យល់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖