ឆ្វេងនិយម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និន្នាការ ឬមនោគមវិជ្ជានយោបាយដែលនិយមកំណែទម្រង់ជ្រុល និងនិយមការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់សង្គម ក្នុងគោលបំណងពង្រីកសេរីភាព និងសុខុមាលភាពសង្គមសម្រាប់ប្រជាជន ដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គម ហើយប្រកាន់យកគោលការណ៍សមភាព។ នៅក្នុងវិស័យសេដ្ឋកិច្ច និន្នាការឆ្វេងនិយមប្រកាន់គោលការណ៍អន្តរាគមន៍របស់រដ្ឋតាមរយៈការដាក់បទបញ្ជា និងជាតូបនីយកម្មជាដើម។ គេអាចកំណត់ឆ្វេងនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ។
ឧទាហរណ៍៖ ឧ. – មនោគមវិជ្ជាឆ្វេងនិយមមានឥទ្ធិពលក្រោយសង្រ្គាមលោកទី២។ – នៅសហរដ្ឋអាមេរិក មានគណបក្សបី គឺ League for Progressive Political Action, American Labor Party និង Black Panther Party ដែលប្រកាន់យកលទ្ធិឆ្វេងនិយម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖