ជរា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) សេចក្ដីគ្រាំគ្រា ទ្រុឌទ្រោម ទ្រម; ចំណាស់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្រាំគ្រា ដែលទ្រុឌទ្រោម ទ្រម ចាស់ ។ ជរាកាល (បា.) រោគក្អកចាស់ ជងឺក្អកបណ្ដាលឲ្យឆាប់ចាស់ ។ ជរាទុក្ខ (–ទុក) ទុក្ខដែលកើតព្រោះជរា ។ ជរាទុព្វលភាព(ទុប-ពៈលៈភាប; បា. ជរាទុព្វលភាវ ) ដំណើរថយកម្លាំងព្រោះជរា ។ ជរាធម៌ (សំ. បា. ជរាធម្ម) ជរាជាធម្មតា ដែលអ្នកណាមួយ ឬអ្វីមួយ ក៏គេចវាងមិនផុត ។ ជរាពាធ (–ពាត, បា. ជរា + អាពាធ> ជរាពាធ) ជំងឺចាស់ ។ ជរាភាព (–ភាប, សំ. បា. ជរាភាវ) ភាវៈនៃជរា, កំណើតនៃជរា ។ ជរាភិភូត គុ. (បា. ជរា + អភិភូត>ជរាភិភូត) ដែលជរាគ្របសង្កត់ ដែលធ្លាក់ចូលស៊ប់ក្នុងកណ្ដាប់ដៃជរាហើយ ។ ជរាមច្ចុ (បា.,សំ. ជរាម្ឫត្យុ ខ្មែរយើងប្រែក្លាយមកជា ជរាម្រឹត្យូវ) ជរានិងសេចក្ដីស្លាប់ ដំណើរស្លាប់ព្រោះជរា (ស្លាប់ព្រោះចាស់) ។ ជរាម័យ (សំ. បា. ជរា+អាមយ) សេចក្ដីមិនសប្បាយ, ឈឺចាប់ព្រោះជរា (ម. ព. អាម័យ និងអនាម័យ) ។ ជរាមរណៈ (–មៈរៈណៈ សំ. បា. ជរាមរណ) សេចក្ដីគ្រាំគ្រានិងសេចក្ដីស្លាប់ ។ ជរាម្រឹត្យូវ (ម. ព. ជរាមច្ចុ) ។ ជរារោគ រោគជរា (ជំងឺចាស់) ។ ជរាលក្ខណៈ (–ល័កខៈណៈ បា. ជរាលក្ខណ សំ. ជរាលក្សណ ជរាលក្ស្មណ៌) គ្រឿងសម្គាល់របស់ជរា គ្រឿងចំណាំឲ្យដឹងថា ជរា ដូចយ៉ាងសក់ស្កូវ, ធ្មេញបាក់ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖