ជល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ជល់) ទឹក; ប្រើរៀងខាងចុងសព្ទដទៃខ្លះដូចជាអស្សុជល (អ័ស-សុ-ជល់) ទឹកគឺទឹកភ្នែក ទឹកភ្នែក (រ. ស.) :ព្រះអស្សុជល (ម. ព. នេះផង) បើប្រើរៀងខាងដើមសព្ទឯទៀត អ. ថ. ជៈលៈ ដូចជា ជលគមនាគមន៍ (–គៈមៈនាគំ; សំ.បា. ជល “ទឹក” + គមនាគមន “ដំណើរទៅនិងដំណើរមក”) ដំណើរទៅមកខាងជើងទឹក ការដឹកនាំអ្វីៗទៅមកតាមផ្លូវទឹក ។ ជលចរ(–ជៈ, សំ. បា. ជលជ) សត្វឬអ្វីៗដែលកើត, ដែលដុះក្នុងទឹក ។ ជលជាត ដូចគ្នានឹង ជលជៈ (ម. ព. នោះ) ។ ជលដ្ឋាន(ជៈល័តឋាន) (–ធ) អ្នកទ្រទ្រង់នូវទឹក គឺមេឃ, ពពកខាប់ដែលបណ្ដាលឲ្យធ្លាក់ភ្លៀង សមុទ្រ ។ ជលធារ (–ធា) ប្រទេសដែលទ្រទ្រង់នូវទឹក ដែលជប់ជក់យកទឹក គឺអន្លង់ទឹកទន្លេសាប, ភ្នំ … ។ ជលធារវិទ្យា (–ធារៈវិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យាទាក់ទងដោយធារទឹក (បារ. Hydrographie ហ៊ីដ្រូគ្រ្ហ័ហ្វ៊ី) ។ ជលធារា ខ្សែទឹក, ធ្នារទឹក ។ ជលធី (សំ. បា. ជលធិ) សមុទ្រ, ទន្លេសាប ។ ជលន័យន៍ ឬ ជលនេត្រ «ភ្នែក», បើប្រើឲ្យត្រូវតាមលំដាប់ជា នយនផល ឬ នេត្រជល) ទឹកភ្នែក (ម. ព. អស្សុជល ផង) ។ ជលនិធិ ឃ្លាំងទឹក (សមុទ្រ) ។ជលបក្សី (–បាក់-សី, សំ. ជលបក្សិន= ជលបក្សី, បា. ជលបក្ខី) សត្វស្លាបដែលរកស៊ីក្នុងទឹក, (មានស្មោញ ក្អែកទឹកជាដើម) ។ ជលបថ (–បត់) ផ្លូវទឹក, ជើងទឹក ។ ពាក្យផ្ទុយ ថលបថ ។ ជលបាន (–បាន) ការផឹកទឹក (យ៉ាងដូចផឹកទឹកសម្បថជាដើម)ៈ តាំងពិធីជលបាន (ម. ព. សច្ចបានផង) ។ជលភាជនៈ ឬ ជលភាជន៍ (–ភាជៈនៈ ឬ–ភាច សំ. បា. ជលភាជន) ប្រដាប់សម្រាប់ដាក់ទឹក (ថូទឹក ផ្តិលទឹក ក្អមទឹក) ។ ជលមគ្គៈ (ជៈ ល័មពុជៈ) (ម. ព. ជលាពុជៈ ឬ ជលាម្ពុជៈ) ។ ជលមាគ៌ (–មាក ឬ ត. ទ. ស្រ. ថា ដល់មាក សំ.) ដូចគ្នានឹង ជលមគ្គ ប៉ុន្តែខ្មែរយើងច្រើនហៅតែចំពោះប្រឡាយទឹកដែលមានភ្លឺស្រែអមសងខាង សម្រាប់បង្ហូរទឹកអំពីស្រែច្រើន ឲ្យធ្លាក់ទៅកាន់ទីឯទៀត ។ ជលយន្ត (–យន់, បា., សំ. ជលយន្រ្ត) ស្នប់ទឹក, រហាត់ទឹក, នាឡិកាទឹក ។ជលយាត្រា (–យាត-ត្រា សំ.) ការដើរតាមផ្លូវទឹក ដំណើរខាងផ្លូវទឹក ដំណើរជើងទឹក ។ ពាក្យផ្ទុយ ថលយាត្រា អាកាសយាត្រា ។ ជលយាន (–យាន) យានជំនិះខាងផ្លួវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក ។ ព. ផ្ទ. ថលយាន ។ជលរស (–រស់)អំបិល(ដែលកើតពីទឹកសមុទ្រ)។ ជលលតា(–លៈតា ឬ–លដា) រលក, កង្កាញ់រលក ។ ជលវិទ្យា (–វិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យានិយាយអំពីទឹកឲ្យដឹងថា តើទឹកនោះមានអាការដូចម្ដេចខ្លះ (បារ. Hydrologie ហ៊ីដ្រូល៉ូហ្សី) ។ ជលស័យ (–សៃ) ម.ព. ជលាស័យ ។ ជលលា (–សា) ម. ព. ជលសាគរ ។ ជលសាគរ (–សា-គ) សមុទ្រ, ខ្មែរយើងប្រើក្លាយមកជា ជលសា ក៏មាន ។ ជលស្ថាន (–លៈស្ថាន) ម. ព. ជលដ្ឋាន ។ ជលាកាសយាន (–កាសៈ-យាន, បា. ជល + អាកាស + យាន) អាកាសយាន យន្តហោះមួយបែបអាចចុះបណ្ដែតលើទឹកបាន ។ ជលាចរចា (–ច-បា) ឈ្មោះភ្នំតូចក្នុងស្រុកជើងព្រៃ (ខែត្រកំពង់ចាម) ។ ជលាធារ (ម. ព. ជលធារ) ។ ជលាពុជៈ ឬ ជលាម្ពុជៈ ន. ឬ គុ. ( បា. ជលាពុជ ឬ ជលាម្ពុជ, សំ. ជរាយុជ) កំណើតឬសត្វដែលកើតចាកគ័ភ៌ (ទីទៃអំពីកំណើត ៣ យ៉ាងគឺ អណ្ឌជៈ សំសេទជៈ ឧបបាតិកៈ (ម. ព. ទាំងនោះផង) ។ ជលាល័យ (–លៃ, សំ. បា. ជល + អាលយ>ជលាលយ) អណ្ដូង ឃ្លាំងទុកទឹកភ្លៀង ស្រះ ។ជលាស័យ (បា. ជល + អាសយ > ជលាសយ) ទន្លេសាប . . . ។ ជលេស ឬ ជលេស្វរៈ (សំ.) មហាសមុទ្រ ទេវតាម្ចាស់សមុទ្រ ម្ចាស់ទឹកភ្លៀង គឺ ព្រះវរុណៈ ដែលខ្មែរយើងច្រើនហៅថា ព្រះពិរុណ គឺមហាសមុទ្រ ទឹក ទឹកភ្លៀងៈ ព្រះជលេស ព្រះជលេស្វរៈ (ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)