Posted on Leave a comment

តើពាក្យ «ជា» មានន័យដូចម្ដេច ?


ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ពស់​មួយ​ប្រភេទ​មាន​ពិស​ខ្លាំង; កាល​នៅ​តូច​ហៅ ពស់​ជា លុះ​ធំ​ទ្រើស​បន្តិច​ឡើង ហៅ ពស់​ក្រាយ ដល់​ធំ​អស់​ទំហំ ហៅ ពស់​រំចេក ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រួល; ល្អ; សុខ;សប្បាយ; រួចពីឈឺ, ងើបពីឈឺ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឲ្យដាច់សេចក្ដីដោយឡែក ។
ឧទាហរណ៍៖ វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក, ឈ្មោះនេះជាមនុស្សស្លូតត្រង់. . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply