Posted on Leave a comment

តើពាក្យ «ជំទាវ» មានន័យដូចម្ដេច ?


ជំទាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ដាស័ក្ដិសម្រាប់ស្រ្តីជាភរិយាសេនាបតីដោយព្រះករុណាជាម្ចាស់ជីវិត ទ្រង់ប្រោសព្រះរាជទានតាំង ។
ឧទាហរណ៍៖ លោកជំទាវ ( លោកស្រី ) ។

               បណ្ដាស័ក្ដិនេះ ទោះបីភរិយារបស់មន្រ្តីស័ក្ដិ ១០ ហ៊ូពាន់ឯទៀតៗ ក្រៅពីសេនាបតីក៏ដោយ, ស្រេចនឹងព្រះករុណាជាម្ចាស់ជីវិត, បើទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងក៏បាន ។ ពាក្យនេះ កាលពីក្នុងសម័យបុរាណ ប្រហែលជាហៅ ចាំទាវ ឬ ចំទាវ ទេដឹង? ព្រោះបានសង្កេតឃើញថា ប្រហែលជាក្លាយមកពីពាក្យសៀមសម័យបុរាណយូរអង្វែងហើយថា ប្រៈចាំទាវ ( –ថាវ ) “ប្រចាំជើង” ឬ ហ្យិងប្រៈចាំទាវ ” ស្រ្តីប្រចាំជើង” គឺស្រ្តីអ្នកនៅប្រចាំការបម្រើជិតជើងនៃស្វាមី ( ភរិយា ), ជាពាក្យប្រែចេញមកអំពី សំ. បា. ថា បាទបរិចារិកា ? ( ម. ព. នោះផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply