ជំនាញ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាញ គឺដែលវាងវៃ, ប៉ិន,ប្រសប់, ស្ទាត់ ដែលចេះស្ទាត់ប្រាកដ ។
ឧទាហរណ៍៖ ត្រូវជ្រើសរើសយកសុទ្ធតែអ្នកជំនាញ ។
កាលពីក្នុងសម័យបុរាណព្រេងនាយ ជនជាតិថៃបានយកពាក្យខ្មែរថា ជំនាញ នេះទៅប្រើថា ជំានាញថៃអានថា ឆាំន៉ាន, លុះដល់សម័យតមក ខ្មែរខ្លះយកសម្ដីនេះមកប្រើថា ចំណាន ឃ្លាតក្លាយពីសម្ដីថៃដែលថាតាមសម្ដីខ្មែរពុំច្បាស់នោះទៅទៀត ។ អ្នកជំនាញការ គឺអ្នកប៉ិនធ្វើការ ( ម. ព. ចំណាន ទៀតផង ) ។
?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សមត្ថភាពប្រើប្រាស់ចំណេះដឹងដោះស្រាយរាល់ស្ថានភាព ដែលអាចជួបប្រទះដោយមិនចាំបាច់មានការស្រាវជ្រាវ និងជំនួយបច្ចេកទេសច្រើនពេកឡើយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖