ជ័យសួស្ដិ៍
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីរាំហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? អ្នកឆ្លើយៗ ថា សួស្ដី! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗ ថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖