Posted on Leave a comment

តើពាក្យ «ជ័របាញ់-ជ័ឆក់» មានន័យដូចម្ដេច ?


ជ័របាញ់-ជ័ឆក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័របាញ់ជាដើមឈើមានសំបក​ ស រលើប កម្ពស់ ២-២០ម ដុះក្នុងព្រៃធំ ឬព្រៃស្រោងនៃប្រទេសជ្វា និងឥណ្ឌូចិន។ សំបកវា ពួកខ្មែរលើយកទៅធ្វើសំលៀកបំពាក់បាន។ ជ័រ គេសម្រាប់លាបព្រួញ បាញ់សត្វធំៗ ដូចជាខ្លា ដំរី ។ល។ នៅឥណ្ឌូចិន គេច្រើនយកជ័រលាយវត្ថុច្រើនយ៉ាង ដូចជាម្ទេស ម្រេច រំដេង ខ្លឹមស ដើម្បីធ្វើឱ្យសត្វងាប់ញាប់ៗ។ ពួកជ្វា (Java) គេនិយមបាញ់សត្វជារឿយៗ ដោយប្រើជ័រនេះ ។ ជ័រនេះពេលផឹកឥតធ្វើឱ្យពុលទេ តែបើគេចាក់ចូលឈាម គឺធ្វើឱ្យស្លាប់ភ្លាមៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply