Posted on Leave a comment

តើពាក្យ «ជ្រួយ» មានន័យដូចម្ដេច ?


ជ្រួយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យផុស, ឲ្យធូរ, ចាក់គាស់កំសុល ។
ឧទាហរណ៍៖ ជ្រួយដី, ជ្រួយបាយ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកទ្រវែងស្រួចស្រដៀងនឹងស្លឹកក្ដាំងងា ។
ចុល្លព្រឹក្សមានកម្ពស់ 8-10ម ដុះក្បែរមាត់ស្ទឹងនៃឧបទ្វីបឥណ្ឌូចិន ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ឫសសម្រាប់ធ្វើថ្នាំរំងាប់រោគផ្សេងៗដូចជារាករលាកស្បូន ។ល។ គេស្ងោរឫសឱ្យស្ត្រីទើបសម្រាលកូន ហើយផឹកឱ្យជាថ្នាំលើកកម្លាំង និងសំអាតឈាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply