Posted on Leave a comment

តើពាក្យ «ជ្រែក» មានន័យដូចម្ដេច ?


ជ្រែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជែកវែកចូល, ញែកចូល ។
ឧទាហរណ៍៖ ជ្រែកចូល, មារជ្រែក ។

                ផ្សំថ្នាំកែរោគ យកថ្នាំឯទៀតលាយបញ្ចូលខ្លះឲ្យជួយជាជំនួយ; សូត្ររាយមន្ដអាគមច្រើនមេចម្រុះគ្នា ។
ឧទាហរណ៍៖ លុះផ្សំថ្នាំនេះគ្រប់មុខហើយត្រូវយកកប៌ូរ២ជីជ្រែកផង; សូត្រជ្រែកមន្ដអាគម ( ច្រើនប្រើក្លាយតាមសៀមថា សែក ) ។

                 ព. ប្រ. ជែកជែងស្ទាក់ផ្លូវ ស្ទាក់ដំណើរឲ្យអាក់ឲ្យទាស់ ។
ឧទាហរណ៍៖ កំពុងតែធ្វើបុណ្យស្រាប់តែមានមារមកជ្រែក គឺកំពុងតែធ្វើបុណ្យ ក៏ស្រាប់តែមានមនុស្សណាមួយមកអុកឡុក ឬមានហេតុអ្វីមួយមកជំទាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply