Posted on Leave a comment

តើពាក្យ «ជ្រោង» មានន័យដូចម្ដេច ?


ជ្រោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រស្ទួយឡើង ។
ឧទាហរណ៍៖ ហែលទឹកជ្រោងបង្វេចឆ្លងទៅត្រើយម្ខាង ។

               លើកបញ្ឈរអ្វីៗ មានដើមឫស្សី និងឧសជាដើម តាំងអំពី៣ដើមឡើងទៅ ធ្វើគល់ឲ្យកន្ធែក ខាងចុងឲ្យរួមចូលទល់គ្នាឬខ្វែងទប់គ្នា ។
ឧទាហរណ៍៖ ជ្រោងឫស្សី, ជ្រោងឧស, ជ្រោងកាំភ្លើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនអ្វីៗដែលដាក់ជ្រោង ។
ឧទាហរណ៍៖ ឧស ១ ជ្រោង ។

                ឈើឬឫស្សីដែលគេដាក់ខ្វែងឲ្យកន្ធែកខាងគល់រួមចុងចងភ្ជាប់គ្នា ( ហៅថា ចងជ្រោង ) ។
ឧទាហរណ៍៖ ជ្រោងស្នាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply