Posted on Leave a comment

តើពាក្យ «ជ្វា» មានន័យដូចម្ដេច ?


ជ្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកោះមួយជាប្រទេសរាប់បញ្ចូលក្នុងភាគផែនដីអាស៊ី ។ ពួកមនុស្សអ្នកប្រទេសនោះក៏ហៅ ជ្វា ដែរ , មានឆ្លងមកនៅក្នុងកម្ពុជរដ្ឋតាំងពីយូរហើយ ជាប់ជាពូជវង្សដរាបមកដល់សព្វថ្ងៃនេះ, តែភាសាសម្ដីក្លាយឃ្លាតអំពីភាសារបស់ពួកជ្វាដែលនៅក្នុងប្រទេស ។ របស់និងដំណាំជាដើមដែលដោយជាប់មកអំពីប្រទេសជ្វានោះក៏មានឈ្មោះហៅជាប់ពាក្យថា ជ្វាៗ ក្នុងកម្ពុជប្រទេសយើងជាច្រើន ដូចជា
ឧទាហរណ៍៖ ចេកជ្វា, ដឹងជ្វា, ដំឡូងជ្វា, ស្គរជ្វា, ស្លាជ្វា ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply