ឈាបនកិច្ច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការដុតសាកសព; ពាក្យនេះ សម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល ។ មានន័យឲ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាប ដូច្នេះគឺ សម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យ, សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្រ្តីទាំងពួងឬរាស្រ្ដប្រជាអ្នកមានកេរ្ដិ៍ឈ្មោះ ហៅថា រំលាយសព; សម្រាប់បព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្រ្ដប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖