ឈើទាលបាយ, ឈើទាលទឹក, ឈើទាលធំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ២៥-៤០ ម ដុះក្នុងព្រៃត្រជាក់ ឬព្រៃក្រាស់មធ្យមក្នុងចន្លោះឧព្វេធពី ៣០០-៩០០ ម នៃឧបទ្វីបឥណ្ឌូចិន និងជ្វា។ ឈើមានតម្លៃណាស់សម្រាប់សង់ផ្ទះ ឬធ្វើប្រដាប់តាំងលំអ ពេលណា គេមិនចម្រាញ់យកជ័រពីដើម តែជារឿយៗ គេចម្រាញ់ពីដើមសម្រាប់ប្រើការផ្សេង ដូចជា លាបទូកឈើ ឬទុកធ្វើថ្នាំរំងាប់រោគ។ គ្រូថ្នាំខ្មែរយកជ័រឈើទាលបាយលាយជាមួយក្រមួនធ្វើថ្នាំបំពោកលើដំបៅរលួយ។ សំបកដើមតូចៗ ទើបទងមានស្លឹក ២-៤ គេប្រើជាថ្នាំព្យាបាលជំងឺសសន្លាក់ឆ្អឹង ថ្លើម។ ល។ ពេទ្យសត្វស្ងោរសំបកឱ្យសត្វពានៈផឹក ដើម្បីឱ្យវាស៊ីស្មៅបានច្រើនឆាប់ធំធាត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖