Posted on Leave a comment

តើពាក្យ «ញ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី៥ក្នុងវគ្គទី២ ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងឋាន២គឺ ពិតាននិងច្រមុះ ។ ញ នេះខ្មែរប្រើបានសំឡេង២ គឺ ជាឃោសៈក៏បាន ជាអឃោសៈក៏បាន ដូចជា ញក, ញាតិ, ញៀត ជាដើមជាឃោសៈ; ញ៉ម, ញ៉ាម, ញ៉ាំង, ញ៉េះ, ញ៉ោះ ជាដើម ជាអឃោសៈ, កញ្ញា, សញ្ញា ( ―ក័ញ-ញ៉ា, ស័ញ-ញ៉ា ) ជាដើម ជាអឃោសៈ ។ កាលបើមានអក្សរតួដទៃរៀងពីខាងដើម ត្រូវតែតម្រួតតួឯងជា ញ្ញ ខានពុំបាន ដូចជា កញ្ញា, សញ្ញា, បញ្ញា, វិញ្ញាណ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមានផ្លែប្រើជាថ្នាំឬជាអាហារ ស្លឹកក៏ប្រើជាអាហារបាន; ញមានពីរប្រភេទគឺ ញស្រុក មួយ, ញព្រៃ មួយ; ញព្រៃនឹងប្រើផ្លែឬស្លឹកជាអាហារពុំបានទេ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានដូចផ្លែ ញ ។
ឧទាហរណ៍៖ ដោះញ, ស្រ្តីដោះញ ( ប្រើចំពោះតែដោះស្រ្តី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply