ញ៉ាំង
?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ប្រើ បង្គាប់ ។
ឧទាហរណ៍៖ គ្រូញ៉ាំងសិស្សឲ្យរៀន ញ៉ាំងចិត្តឲ្យជ្រះថ្លា ។
គួរកុំច្រឡំប្រើជា គ្រូញ៉ាំងឲ្យសិស្សរៀន) ។ ញ៉ាំងឈ្លោះ គឺញ៉ាំងជម្លោះឲ្យកើតមានឡើង (សម្រាប់ប្រើក្នុងកាព្យ) ។
ឧទាហរណ៍៖ កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ … (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖