ដល់
?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់នេះ ត្រូវប្រើពាក្យ ចំពោះ ឬ ឆ្ពោះ ជាជំនួស ។
ឧទាហរណ៍៖ សូមថ្វាយសាធុការចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង . . .; សូមជូនពរចំពោះអស់លោក . . . ។
ដរាបទៅទល់នឹង ។
ឧទាហរណ៍៖ ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។
ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល ។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា ។
ឧទាហរណ៍៖ ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ ( ជាម្លប់របស់ ) . . . ។ ល ។
គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់, នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
បានសម្រេច បានទីដែលត្រូវទៅមក ។
ឧទាហរណ៍៖ គេបានទៅដល់ស្រុកគេហើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖