ដាក់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទាបចុះ តម្កល់លើទី ។
ឧទាហរណ៍៖ ដាក់អម្រែក ដាក់សៀវភៅលើតុសរសេរ។
រមូលរអាក់អើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់។ ថយអំណាច ថយទ្រព្យ។ ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ។ ដាក់ខ្លួន បន្ទន់ខ្លួន ថយរាសី។ ដាក់គុក កាត់ទោសឲ្យជាប់គុក ។ ដាក់ចិត្ត ផ្គង តម្រង់ចិត្ត ។ ដាក់មុខចុះ សំយុងមុខចុះ។ដាក់រទេះ ដោះគោ ឬក្របីចេញពីនឹមហើយចតរទេះ ។ ដាក់រាជ្យឈប់លែងសោយរាជ្យ។ កំញើញដាក់ កំញើញទៅរក។ ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។ ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។ ញញឹមដាក់ញញឹមទៅរក។ បោលដាក់ បោលសំដៅត្រង់ទៅរក។ ស្ដោះដាក់ស្ដោះទឹកមាត់លើ ស្ដោះទឹកមាត់ទៅក្នុង។ល។
រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក ។
ឧទាហរណ៍៖ អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក
ឧទាហរណ៍៖ អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖