ដាន
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរស្ដៅ គឺដេររង្វើលៗ រហោសៗ, ដេរឲ្យមានជាលំអានរួចហើយនឹងដេរសម្រេចឬដេរប៉ះគ្រាន់តែភ្ជាប់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម, លំអាន; ផ្លូវ, គន្លង ។
ឧទាហរណ៍៖ ដានជើង, ដានរទេះ ។
ដានដែល លំអានដែល ។
ឧទាហរណ៍៖ ប្រព្រឹត្តតាមលំអានដានដែលចាស់ទុំបរមបុរាណបានប្រតិបត្តិតៗមក ។
ទីដែលអ្នករាជការហូតគយនៅ, ទីគយល្បាត; ច្រើននិយាយថា គយដាន ( តែក្នុងសម័យឥឡូវមិនសូវប្រើ ) ។ ប៉ែក, ប៉ែកទិស ។
ឧទាហរណ៍៖ ដានខាងកើត,ដានខាងត្បូង. . . ( ច្រើនប្រើចំពោះតែទីមេរុតម្កល់សព ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត