ដីកា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ របស់អដ្ឋកថានៃបាលីខ្លះ របស់ដីកាមុនៗខ្លះ អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ។
វិមតិវិនោទនី ជា អនុដីកា (ដីកាបន្ទាប់)។
វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក ។ ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី) ។ ព្រះត្រៃបិដក គឺ វិនយបិដក សុត្តន្តបិដក អភិធម្មបិដក សុទ្ធតែមាន ដីកា មានឈ្មោះផ្សេងៗគ្នា (ព. ពុ.) ។ ក្នុងបុរាណសម័យព្រេងនាយ ប្រទេសកម្ពុជា ប្រើពាក្យថា ដីកា នេះច្រើនបែបមានដើមគឺ ដីកាកោះ លិខិតកោះហៅ…។ ដីកាបើក លិខិតបើកប្រាក់ ឬវត្ថុផ្សេងៗ ។ ដីកាសាទុក្ខ ឬ ដីកាសាទោស សម្រាប់ថ្វាយព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ។ល។ សង្ឃដីកា លិខិតរបស់លោកចៅអធិការវត្ត ឬរបស់លោកគ្រូសូត្រ (ចំពោះតែការប្រើក្នុងផ្លូវការ) ។ សព្វថ្ងៃនេះ ទោះលិខិតរបស់លោកមេគណ អនុគណនិងមន្ត្រីសង្ឃឯទៀត ក៏សុទ្ធតែហៅ សង្ឃដីកា ដូចគ្នា។ លិខិតរបស់សម្ដេចព្រះសង្ឃនាយក ហៅ ព្រះសង្ឃដីកា (គួរបង្កើតពាក្យហៅថា ព្រះសង្ឃនាយកដីកា វិញដើម្បីឲ្យមានឈ្មោះផ្សេងអំពីលិខិត របស់ព្រះរាជាគណៈទី សម្ដេច ដែលត្រូវហៅថា ព្រះសង្ឃដីកា ដែរ) ។ លិខិតរបស់សម្ដេចព្រះសង្ឃរាជ ហៅថា ព្រះសង្ឃរាជដីកា ។ល។
សេចក្តីសម្រេចដែលធ្វើឡើងដោយត្រិះរិះយ៉ាងហ្មត់ចត់លិខិតដែលធ្វើឡើងក្រោយពីការត្រិះរិះនៃក្រុមមន្រ្តីខ្លះ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្តីទុកថ្វាយម្ចាស់ផែនដី។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វិធានច្បាប់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា ក្នុងព្រំដែននៃសិទ្ធិអំណាចរបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖