ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចម្រៀកដីសងខាងអ័ក្សនៃផ្លូវជាតិ និងផ្លូវរថភ្លើងដែលបម្រុងទុកស្របតាមបទដ្ឋានបចេ្ចកទេស ដូចមានចែងក្នុងមាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ ២. ចម្រៀកដីសងខាងអ័ក្សនៃផ្លូវជាតិ និងផ្លូវរថភ្លើង ដែលត្រូវបានអភិវឌ្ឍ ឬនឹងត្រូវអភិវឌ្ឍ ហើយត្រូវបានដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវទាំងស្រុង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយបម្រុងទុកស្របតាមបទដ្ឋានបច្ចេកទេស ដែលមានប្រវែងពីអ័ក្សទៅតាមប្រភេទផ្លូវ ដូចមានចែងក្នុងមាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យនេះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖