ដីប្លី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិឡើងជន្លង់មួយប្រភេទ (ពួកម្រេច) ផ្លែមូលទ្រវែង មានរសជាតិហឹរ សម្រាប់ប្រើជាថ្នាំក្ដៅ ឬជាគ្រឿងសម្ល ច្រើនដាំឲ្យវារតោងឡើងឈើស្រស់ ។
ឈ្មោះវល្លិរឹងមួយពួកប្រវែង ៥-១០ ម វាឡើងឈើជិតខាង ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា លាវ វៀតណាម និងឥណ្ឌូនេស៊ី ពេលខ្លះគេដាំវាឱ្យតោងជន្លង់ ដូចនៅប្រទេសជ្វាជាដើម។ ផ្លែមូលទ្រវែងប្រើដូចម្រេច គឺជាគ្រឿងទេសហឺរ ឬគ្រឿងសម្ល។ ផ្លែដីប្លី ធ្វើថ្នាំបានច្រើនមុខ ថ្នាំបំពោក ព្យាបាលជំងឺសន្លាក់ឆ្អឹង ឈឺក្បាល រុំបូសទ្រនិច និងរោគកូនកណ្តុរ ឬថ្នាំផឹកព្យាបាលជំងឺខាន់លឿង និងហើមខ្លួន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖