Posted on Leave a comment

តើពាក្យ «ដីសព្រៃ, វល្លិស្តំព្រៃ» មានន័យដូចម្ដេច ?


ដីសព្រៃ, វល្លិស្តំព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារលើដើមឈើមួយប្រភេទ ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង។ មើមទោលដុះឡើងមួយឆ្នាំម្តង លើមើមចាស់ រាងមូល ឬរាងផ្លែព័រមានឫសខ្ចីៗ។ នៅគល់ស្លឹកលើបង្អស់ មានដុះពន្លកធាតុម្សៅ រាងពងក្រពើរ ឬរាងជាគោល។ ពន្លកគល់ស្លឹក ឬមើមក្នុងដីមានធាតុពុលម្យ៉ាង ត្រូវលាងទឹកច្រើនដងមុននឹងចម្អិន ទើបបំបាត់ធាតុពុលនេះ។ ដើមគេដាំគ្មានជាតិពុលទេ យើងអាចបរិភោគមើម និងពន្លកគល់ស្លឹកបាន។ ដើមនេះដើមកំណើតក្នុងទ្វីបអាស៊ី គេនាំទៅដាំជាដំណាំគ្រប់ស្រុកក្តៅលើសកលលោក។ គ្រូថ្នាំយកពន្លកគល់ស្លឹក ដើមដីសព្រៃ ធ្វើថ្នាំបំពោកលើដំបៅរលួយឱ្យឆាប់ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply