ដឹក
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំយកទៅមកដោយគ្រឿងផ្ទុកមានរទេះ ទូក ជាដើម ។
ឧទាហរណ៍៖ ដឹកឈើ ដឹកឧស ដឹកស្រូវ ។
                នាំបណ្ដើរដោយកាន់ខ្សែ ។
ឧទាហរណ៍៖ ដឹកគោ ដឹកសេះ ។
                កាន់ខ្សែទាញអូសទាំង ២ ខាង ។
ឧទាហរណ៍៖  ដឹកគន (ម. ព. គន) ។
               គូសអូសឲ្យដិតជាស្នាមគំនូស : ដឹកបន្ទាត់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ទម្ងន់ ដែលល្មមដឹកនាំយកទៅមកបាន ។
ឧទាហរណ៍៖ ស្រូវ ១ ដឹក, ពោត ២ ដឹក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖