Posted on Leave a comment

តើពាក្យ «ដើម» មានន័យដូចម្ដេច ?


ដើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ១ដើម, ឫស្សី១ដើម, ដែក១ដើម ។ ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ ( ប្រើចំពោះតែការកុសលឬមង្គលការផ្សេងៗ ) ។ ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។ ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។ ដើមចោទ អ្នកផ្ដើមចោទមុន , រូបចោទក៍ ។ ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះមានដើមដងល្អគ្រាន់បើជាងពីក្នុងឆ្នាំមុន ។ ដើមដំបូង គ្រាមុនបង្អស់ ។ ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។ ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។ ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ។ ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ ( ម្ចាស់បុណ្យ ) ។ ដើមហេតុ ហេតុដំបូង ។ ដើមឡើយ និ. កាលមុន, គ្រាដំបូង ។ ដើមអាទិ, ដើមធាន ឬ ដើមអាទិដើមធាន ( អ. ថ. ––អាត ) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply