ដើរ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចឥរិយាបថ ១ ផ្សេងអំពីឥរិយាបថ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ ។
ឧទាហរណ៍៖ ដើរទៅ, ដើរមក ។
កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើម ។
ឧទាហរណ៍៖ គ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់ ។
ប្រព្រឹត្តទៅ ។
ឧទាហរណ៍៖ ការរបស់យើងឥឡូវដើរស្រួលជាងពីដើម ។
កាន់ការដោយគ្រឿងដឹកនាំផ្សេងៗ ។
ឧទាហរណ៍៖ ដើរទូក, ដើរកប៉ាល់ ។
ទទួលភារៈដឹកនាំគ្រឿងផ្ទុកឬមនុស្សអ្នកជិះទៅមក ។
ឧទាហរណ៍៖ ផ្លូវនុ៎ះមានរថយន្ដដើរឥតអាក់ ។
ចែកឋាន ( ស្លាប់ ) ក៏ហៅដើរបានដែរ ( ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ ) ។
ឧទាហរណ៍៖ បើតាមការសង្កេតមើលដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ ។ ល ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់យាងព្រះបាទ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖