Posted on Leave a comment

តើពាក្យ «ដេញ» មានន័យដូចម្ដេច ?


ដេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ ។
ឧទាហរណ៍៖ ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។

                ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។

                ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ ( ហៅត្រឹមតែ ដេញ ក៏បាន ) ។ ល ។

                រត់តាមដើម្បីចាប់, ឬនឹងប្រហារ ។
ឧទាហរណ៍៖ ដេញចោរ, ដេញទន្សាយ ។

                ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ ។
ឧទាហរណ៍៖ ដេញមាស ។

​​​                កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី ។
ឧទាហរណ៍៖ ដេញចាប៉ី ។

                ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរឲ្យទាល់ជើង, ឲ្យឃើញពិត ។
ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។

                ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។
ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ ( បក្សី ) ។

​               ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply