ដែក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។
ដែកពត់ ដែកសម្រាប់ពត់ធ្មេញរណារ ។
ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង ( ដែកភ្លើង១គ្រឿង មានដែកដំ ១ បំពង់ប៉ុយ ១ ថ្ម ១ ដុំ ) ។ (ម. ព. ឈើគូស ផង ) ។
ដែកស្វាន ( ម. ព. ស្វាន ) ។
ដែកអង្រូស (ម. ព. អង្រូស ) ។ ល ។
ដែកកណ្ដារ ដែកស្រួចសម្រាប់ក្ដារឬខៃទម្លុះសាច់ឈើ ។
ដែកខួង (ម. ព. ខួង ) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។
ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។
ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។
ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។
ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។
ដែកដុល ដែកដែលនៅទាំងដុំ (ម. ព. ដុល ផង) ។
ដែកថែប (ម. ព. ថែប ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖