Posted on Leave a comment

តើពាក្យ «ដែននេសាទទឹកសាប» មានន័យដូចម្ដេច ?


ដែននេសាទទឹកសាប


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកដែលលាតសន្ធឹងចាប់ពីដែននេសាទសមុទ្ររហូតដល់ព្រំប្រទល់ដីគោក នៃព្រះរាជាណាចក្រកម្ពុជា។ ដែននេសាទទឹកសាប ចែកជា៖ ▪ឡូត៍នេសាទដែលទុកសម្រាប់សម្បទានដល់ការវិនិយោគ ឬជួលឱ្យធ្វើអាជីវកម្មនេសាទ ▪កន្លែងអភិរក្សជលផលដែលជាជម្រករក្សាពូជវារីសត្វ និងវារីរុក្ខជាតិ ▪នាទីព្រៃលិចទឹក រួមមាន តំបន់ព្រៃលិចទឹក ដែលជាជម្រកចាំបាច់របស់វារីសត្វ ក្នុងការស្វែងរកចំណី ឬកន្លែងពងកូន និងតំបន់លិចទឹកដែលត្រូវការពារ ▪កន្លែងនេសាទគ្រួសារ ដែលរក្សាទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាប្រពៃណី ឬសហគមន៍ធ្វើនេសាទ ▪កន្លែងនេសាទសម្រាប់អភិវឌ្ឍវារីវប្បកម្ម ▪ទំនាបលិចទឹកក្នុងរដូវដំឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply