ដៃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។
                  ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។
              ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃចង្កូត ។
                 មែកឫស្សីក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃឫស្សី ។
                 តម្ពក់វល្លិពួកខ្លះក៏ហៅ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃននោង, ដៃត្រឡាច ។
                 ព្រែក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហោ ដៃ ដែរ ។
ឧទាហរណ៍៖ ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ ល ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះហស្ត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖