Posted on Leave a comment

តើពាក្យ «ដោម» មានន័យដូចម្ដេច ?


ដោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) កំពូលប្រាសាទ, គ្រឹហា មានសណ្ឋានក្រឡូមច្រឡោ, ស្រដៀងនឹងរាងដោក, ខ្ពស់ត្រដែត ។
ឧទាហរណ៍៖ ក្រឡេកទៅឃើញដោមប្រាសាទ ប្រសើរស្អាងស្អាតខ្ពស់ត្រដឹម មើលពីចម្ងាយឃើញសន្លឹម លន្លឹមស្រងាត់ក្នុងមេឃា ។

                 បារ. ដូម ( dÔme ) ។ ពាក្យនេះខ្មែរប្រើតាំងពីក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់, ខ្ពស់ស្រោង, ខ្ពស់ត្រដួចត្រដឹម, (ច្រើនប្រើតែក្នុងពាក្យកាព្យ) ។
ឧទាហរណ៍៖ លើកករប្រណម្យ ដោមដាក់សិរសា ក្រួញក្រាបវន្ទា ឆ្ពោះព្រះត្រៃរ័ត្ន ។

                   ដោមដុងផុតចុងព្រឹក្សា ចុចជាប់មេឃា មើលឃើញលឹមៗ ។(សាស្ត្រាល្បែងមានច្រើនច្បាប់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply