ដោយ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រមតាម, ប្រតិបត្តិតាម ។
ឧទាហរណ៍៖ កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ ។
                ជាប់តាម, ជាប់ទៅជាមួយ ។
ឧទាហរណ៍៖ អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង ។
                សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី ។
ឧទាហរណ៍៖ គោដោយញីឈ្មោល ។
                ស្រឡាញ់ស្នេហ៍ស្និទ្ធ ។
ឧទាហរណ៍៖ បងឯងនេះ គ្មានស្រីណាគេដោយទេ !
                នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាមនាម, ដូចពាក្យថា ។
ឧទាហរណ៍៖ ធ្វើការដោយដៃ, ដើរដោយជើង ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖