ដោះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាយ, កែស្រាយ, ធ្វើឲ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ ។
ឧទាហរណ៍៖ ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈរបស់មនុស្សឬសត្វ ឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញី សម្រាប់ឲ្យកូនបៅ ។ ប៉ែករបស់គ្រឿងវាយដំពួកមួយ ដែលមានសណ្ឋានខាងក្រោមផតចូល ខាងលើខ្ពស់កំពុងឡើង ស្រដៀងនឹងដោះ : ដោះគង, ដោះរគាំង ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះថ័ន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖