Posted on Leave a comment

តើពាក្យ «ឌ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី៣ ក្នុងវគ្គទី ៣ ជាមុទ្ធជៈមានសំឡេងកើតក្នុងក្បាល ផ្សេងគ្នាពីសំឡេង ទ ទន្តជៈ, ជាសិថិលឃោសៈ( ខាង សំ. បា. អ. ថ. ឌ៎ៈ ( ឌ៎ៈ ឌ្ហ៎ៈ ), បើកមាត់រលាស់ចុងអណ្ដាតទៅខាងលើ, កុំឲ្យដូច ទៈ ទ្ហៈ ដែលរលាស់ចុងអណ្ដាតឲ្យប៉ះត្រង់ប្រទល់ធ្មេញ) ។ ព្យញ្ជនៈ ឌ នេះ, សម្រាប់ភាសា សំ. និង បា. ឃើញមានប្រើជា ដើមពាក្យ ឬ ជា មេពាក្យ ខ្លះបន្តិចបន្តួចដូចជា ឌំស “របោម”, ឌាក “ជ្រក់, ទឹកជ្រក់”; ឌាហ “សេចក្ដីក្ដៅក្រហាយ, សេចក្ដីអន្ទះអន្ទែង; ភ្លើង” ជាដើម; បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះឃើញមានប្រើក្រែល ដូចជា ចណ្ឌ, ចណ្ឌាល, ប្រចណ្ឌ, បណ្ឌិត, ភណ្ឌៈ, មណ្ឌប, មណ្ឌល, សណ្ឌាស ជាដើម ( ម. ព. ទាំងនោះ); ឯភាសាខ្មែរយើងមិនមានប្រើសោះឡើយ, ដែលមានខ្លះនោះក៏សុទ្ធតែយកភាសាដទៃមកប្រើ ដូចពាក្យដែលមានតទៅនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply