Posted on Leave a comment

តើពាក្យ «តក់» មានន័យដូចម្ដេច ?


តក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រលាដូងតក់ គឺរលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឲ្យមានកំណត់ ។
ឧទាហរណ៍៖ អង្ករ ២ នាឡិ១តក់ ។

                ព. ទ. បុ. មានតក់មាននាឡិ គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូចប្រៀបដូចជារង្វាល់ដែលមាននាឡិ ក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ចួនកាលគេនិយាយថា ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់… ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស ។
ឧទាហរណ៍៖ ពាក្យតក់, អក្សរតក់, សាស្ត្រាតក់ ។

​​​               ក្ដៀប ។
ឧទាហរណ៍៖ ដូងតក់ ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយតំណក់ទឹកស្រក់។ ព. ទ. បុ. រកស៊ីតក់ៗទៅ! ឬថា តក់ៗពេញបំពង់ គឺនិយាយថា រកស៊ីអំប៉េះអំប៉ោះបន្តិចៗទៅ កុំតែឈប់ខាន, ឬថា សន្សំបន្តិចៗរាល់ថ្ងៃ យូរៗទៅគង់នឹងបានបរិបូណ៌ ដូចជាទឹកត្នោតដែលស្រក់តក់ៗច្រើនដង ក៏ពេញបំពង់ ដូច្នោះឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply