Posted on Leave a comment

តើពាក្យ «តបៈ» មានន័យដូចម្ដេច ?


តបៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. តបស៑ > តបះ; បា. តប ) ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឲ្យស្ងប់ ។ ពាក្យនេះមានន័យច្រើនយ៉ាងទៅទៀតគឺ ការប្រព្រឹត្តរក្សាឧបោសថសីល តាមកាលកំណត់ ដែលត្រូវរក្សាព្រមទាំងការរក្សាប្រជាជនឲ្យបានសេចក្តីសុខស្រួល ហៅថា តបះ របស់ក្សត្រិយ៍ជាម្ចាស់ផែនដី ; ការប្រព្រឹត្តខំប្រឹងសិក្សាវេទមន្តព្រមទាំងកាន់វត្តប្រតិបត្តិតាមសណ្ដាប់របស់ពូជព្រាហ្មណ៍ ហៅថា តបះ របស់ពួកព្រាហ្មណ៍; ការប្រព្រឹត្តធ្វើទានរក្សាសីលតាមកម្លាំងសទ្ធានិងធនធាន ហៅថា តបះ របស់ប្រជាជនទាំងពួង; ការប្រព្រឹត្តបរិភោគតែផ្លែឈើនិងមើមផ្សេងៗហៅថា តបះ របស់តាបស, ឥសី; ការប្រព្រឹត្តកាន់វត្តយ៉ាងតឹង ធ្វើខ្លួនឲ្យលំបាកហួសប្រមាណ មានការប្រព្រឹត្តតមមិនស្លៀកដណ្ដប់, មិនដេកលើគ្រឿងក្រាល ដេកផ្ទាល់តែលើផែនដីជាដើម ហៅថា តបះ របស់និគ្រន្ថតិរ្ថិយចំពួកខ្លះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply