Posted on Leave a comment

តើពាក្យ «តម្ពុល» មានន័យដូចម្ដេច ?


តម្ពុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តាម្ពុល “ស្លា”) ស្លា, ផ្លែស្លា ។ ខ្មែរប្រើជា គុ. ថា ស្លាតម្ពុល (—តំពុល) ចំពោះតែផ្លែស្លា ដែលគេគរផ្អាប់ទុកយូរបន្តិចឲ្យត្រាតែរលួយសំបក ។ ព. ផ្ទ. ស្លាខ្ចី, ស្លាស្លឹង (មើលក្នុងពាក្យ ស្លា ទៀតផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែរ, មានន័យថា ចាស់ព្រួលៗ, ជ្រោកជ្រាក, ស្រោលៗ, ឆ្អិនខ្លះឆៅខ្លះ ។
ឧទាហរណ៍៖ មនុស្សចាស់តម្ពុល; គំនិតតម្ពុល; ត្រីអាំងតម្ពុល (ប្រើជាពាក្យប្រៀបទៅនឹង ផ្លែស្លាតម្ពុល នុះឯង) ។

                  ធ្លាប់ប្រើជា ដំពុល, តំពុល ឬ ទំពុល ក៏មាន, គួរឈប់ប្រើបែបនុះ, ត្រូវប្រើ តម្ពុល នេះវិញ ទាំងត្រឹមត្រង់តាមកំណើតពាក្យផង ទាំងសំនៀងក៏នៅតែដដែលផងដែរ; (សម្រាប់ពាក្យកាព្យ ប្រើជា តម្ពុលខាទ (តំ-ពុ-លៈ ខាត) “ស៊ីស្លា” ឬ តម្ពុលខាទន៍ “ការស៊ីស្លា” ដូច្នេះក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply