តម្លាភាព
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធី និងការអនុវត្តទាំងឡាយ ត្រូវផ្សព្វផ្សាយដោយទូលាយសម្រាប់ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈ និងសាធារណជន ។
                  បរិយាកាសនៃការបើកទូលាយដល់ការចូលរួម ការតាមដាន ការពិនិត្យ និងការផ្តល់យោបល់គ្រប់ជ្រុងជ្រោយក៏ដូចការប្រកួតប្រជែងដោយសមធម៌ ដោយលក្ខណៈស្មើភាព និងយុត្តិធម៌។ បរិយាកាសនៃការប្រកួតប្រជែងដែលមានលក្ខណៈស្មើភាព និងយុត្តិធម៌ អនុញ្ញាតឱ្យតួអង្គទាំងអស់មានឱកាសដូចគ្នាដើម្បីការចូលរួម ប្រសិនបើគេមានបំណងចូលរួម ។
ឧទាហរណ៍៖ តម្លាភាពនៃការអនុវត្តថវិកាឃុំ សង្កាត់ អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមតាមដានត្រួតពិនិត្យអំពីដំណើរការគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖